FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិកររីករាយយ៉ាងខ្លាំង សម្រាប់ដឹកកសិផល ក្រោយផ្លូវក្រាលគ្រួសក្រហមជាង ១២គីឡូម៉ែត្រ នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានជួសជុលរួចរាល់ដែលជាចំណងដៃរ​បស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ (Video inside)

26-01-2026 14:58

(ព្រះវិហារ)៖ ប្រជាពលរដ្ឋនៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានសំដែងការរីករាយយ៉ាងក្រៃលែង បន្ទាប់ពីផ្លូវក្រាលគ្រួសក្រហមប្រវែងជាង ១២គីឡូម៉ែត្រ ដែលចំណងដៃនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ តាមរយៈលោក សំ លាងទ្រី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឆែប បានជួសជុលរួច ធ្វើឱ្យពួកគាត់បានធ្វើដំណើរ និងដឹកជញ្ជូនកសិផល មានភាពងាយស្រួល និងឆាប់រហ័ស។

នេះជាសកម្មភាពលោក សំ លាងទ្រី ដឹកនាំក្រុមការងារចុះពិនិត្យក្រោយផ្លូវបានជួសជុលរួច និងបានជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋកំពុងដឹកជញ្ជូនកសិផលនៅតាមដងផ្លូវ៕