អបអរសាទរ! សហគមន៍កសិកម្មទំនើបមៀនប៉ៃលិនដំបូងបង្អស់ បានចាប់ផ្ដើមដំណើរការជាមួយកិច្ចសន្យាផលិតកម្មទំហំរង្វង់ ៦លានដុល្លារ (Video inside)
15-01-2026 09:52
(ប៉ៃលិន)៖ សហគមន៍កសិកម្មទំនើបមៀនប៉ៃលិនដំបូងបង្អស់ បានចាប់ផ្ដើមដំណើរការជាមួយកិច្ចសន្យាផលិតកម្មទំហំរង្វង់ ៦លានដុល្លារ។
ពិធីនេះរៀបចំឡើងក្រោបអធិបតី លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន តំណាងក្រុមហ៊ុន សហគមន៍កសិកម្មទំនើប មន្រ្តីកសិកម្មឃុំ និងអ្នកពាក់ព័ន្ធប្រមាណ ៧៥រូប។
សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ខេត្តប៉ៃលិន បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឆាយណា ជីនវ័រយាន ក្រុមហ៊ុនពេជ្រចិន្តា ហ៊្រ្វូត ក្រុមហ៊ុនប៊ុនធឿន វ៉ាយប៊ីធី និងក្រុមហ៊ុនវិផា ហ៊្រ្វូត។
សូមជម្រាបជូនផងដែរថាការចុះកិច្ចសន្យានាថ្ងៃនេះ ផ្តោតលើការផលិតនិងផ្គត់ផ្គងមៀនប៉ៃលិន ចំនួន ៦,៥០០តោន៕














