FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រខេត្តបន្ទាយមានជ័យលោក សេរី កុសល នាំយកអំណោយចុះចែកជូនប្រជាការពារ, ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រួមទាំងវីរ:កងទ័ពនៅសមរភូមិជួរមុខ ក្នុងភូមិសាស្ត្រឃុំសឡូត ស្រុកសំឡូត ខេត្តបាត់ដំបង

14-01-2026 17:03

(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះជួយសំណេះសំណាល និងនាំយកអំណោយរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ រួមទាំងសម្ភារ ថវិកាមួយចំនួនទៀត ចុះចែកជូនប្រជាការពារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំងភូមិចំនួន ១១ ក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង សរុបជាង ៣០០នាក់។

ពិធីនេះមានការចូលរួមពីលោកអភិបាលរងស្រុក តំណាងលោកអភិបាលស្រុក មេឃុំ និងមេភូមិទាំង១១ ព្រមទាំងអ្នកពាក់ព័ន​្ធជាច្រើនរូបទៀត។

ស្រុកសំឡូតជាស្រុកដែលលោក សេរី កុសល ធ្លាប់មានអនុស្សាវរីយ៍ជាមួយវីរៈកងទ័ព និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូតនេះ។

នៅក្នុងជំនួបសំណេះសំណាលនេះនៅក្នុងលោក សេរី កុសល ក៏បានជម្រាបជូនប្រជាពលរដ្ឋ ពីសភាពការណ៍នយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលឈានដល់ការដាក់ចេញនូវបទឈប់បាញ់រវាងកម្ពុជា និងថៃ និងបានប្រាប់ដល់ប្រជាពលរដ្ឋពី ឧបាយកលដ៏អាក្រក់របស់ប្រទេសថៃ ដែលបានរំលោភបំពានមកលើកដីខ្មែរ និងលើកពីឧបាយកលអាក្រក់របស់ក្រុមជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ កុំជឿតាមការញុះញុងរបស់ពួកគេ។

ជាមួយគ្នានោះបន្ទាប់ពីបញ្ចប់នូវកិច្ចសំណេះសំណាល និងចែកអំណោយរួចនោះ លោក សេរី កុសល ក៏បានបន្តនាំយកអំណោយ និងសម្ភារប្រើប្រាស់មួយចំនួនទៀត បន្តចុះសាកសួរសុខទុក្ខវីវៈកងទ័ព ដែលកំពុងបំពេញបេសកកម្មការពារជាតិ នៅសមរភូមិជួរមុខ ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបងផងដែរ។

នាឱកាសនោះលោក សេរី កុសល ក៏នាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជូនចំពោះបងប្អូនវីរៈកងទ័ពទាំងអស់ ដោយក្តីនឹករលឹក និងព្រួយបារម្ភ នឹងបានណែនាំបន្ថែម ឱ្យមានការយកចិត្តទុកដាក់គិតគួរពីសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ និងត្រៀមខ្លួនជាប់ជានិច្ច ចំពោះសភាពការនៅតាមបន្ទាត់ព្រំដែន។

សូមបញ្ជាក់ដែរថា អំណោយរបស់លោក សេរី កុសល ដែលបានផ្តល់ជូនបងប្អូនវីរៈកងទ័ពទាំងអស់ ក្រៅពីស្បៀងអាហារហើយនោះ ក៏មានផ្តល់ជូននូវម៉ាសការពារផ្សែងពុល ដែលបានផ្តល់ជូនដោយរដ្ឋសភា រួមទាំងមានអំណោយរបស់សប្បុរសជនមួយចំនួនទៀតផងដែរ៕