រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារនាយកដ្ឋានធនធានមនុស្ស នៃក្រសួងទេសចរណ៍
14-01-2026 14:55
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់នាយកដ្ឋានធនធានមនុស្ស ដើម្បីស្តាប់នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីនៃនាយកដ្ឋានត្រូវបន្តពង្រឹងចំណង់សាមគ្គីភាពបន្ថែមទៀត ដោយត្រូវធ្វើយ៉ាងណាឱ្យមាននូវសុខដុមនីយកម្មនៅក្នុងអង្គភាព ដើម្បីធានាដល់ការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ, លោកអគ្គនាយក, លោក លោកស្រី អគ្គនាយករងទទួលបន្ទុក, ប្រធាន និងអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសរុបទាំងអស់ចំនួន ៣៥នាក់។
សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី២ និងជាអង្គភាពទី៧ ដែលលោករដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋាន៕










