FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកយាយអាយុជាង៩០ឆ្នាំម្នាក់ នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ ដើរមិនរួច ទទួលបានការយកចិត្តទុកដាក់ពីប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ដោយបានចុះសួរសុខទុក្ខ និងផ្ដល់រទេះរុញជូនលោកយាយមួយគ្រឿង

14-01-2026 14:29

(កំពង់ឆ្នាំង)៖ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យចលនា នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយស ម្បទាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងពិនិត្យជំងឺលោកយាយមានវ័យជរាម្នាក់ ដែលជួបគ្រោះថ្នាក់ដួលបាក់ឆ្អឹងត្រគាកម្ខាង ដើរមិនរួចជាច្រើនខែមកហើយ ដើម្បីធ្វើការវាស់វែង និងផ្ដល់ជូននូវរទេះរុញមួយគ្រឿងជូនដល់លោក យាយ។

លោកយាយឈ្មោះ រ៉ឹត ហង់ អាយុ៩២ឆ្នាំ មានទីលំនៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរអិលដួលបណ្ដាលឲ្យបាក់ឆ្អឹងត្រកៀកម្ខាង និងបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ កាលពីពេលកន្លងទៅ តែបច្ចុប្បន្នលោកយាយមិនទាន់អាចដើរបានដោយខ្លួនឯងនៅឡើយ។

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោក ឈៀង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងលោក ស្រី ហឿន គ្រូពេទ្យចលនា នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទារ ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខលោកយាយ ព្រមទាំងបានវាស់វែងដើម្បីរៀបចំរទេះរុញមួយគ្រឿងផ្ដល់ជូនលោកយាយសម្រាប់ឱ្យកូនចៅរុញនៅក្បែរៗជុំវិញបរិវេណផ្ទះ ដើម្បីបំបាត់ការអផ្សុកព្រោះលោកយាយ នៅតែមួយកន្លែងអស់រយៈពេលជាច្រើនខែកន្លងមកហើយ ក្នុងនោះដែរប្រធានមន្ទីរសង្គមកិច្ច ក៏បានយកអំណោយផ្ដល់ជូនដល់លោកយាយមួយចំនួនផងដែរ។

រទេះរុញមួយគ្រឿងខាងលើនេះត្រូវបានលោក ស្រី ហឿន គ្រូពេទ្យចលនា នៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង ផ្ដល់ជូនលោកយាយនៅព្រឹកថ្ងៃទី១៤ ខែមករា ដែលក្រុមគ្រួសារ និងកូន ចៅរបស់លោកយាយបាននាំលោកយាយមកទទួលពីមជ្ឈមណ្ឌលដោយផ្ទាល់នៅក្រុងកំពង់ឆ្នាំង៕