FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ នឹងដាក់ឱ្យប្រើប្រាស់​បណ្ណសម្គាល់យានជំនិះប្រភេទថ្មី ចាប់ពីថ្ងៃស្អែកនេះតទៅ (Video inside)

14-01-2026 13:25

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ចេញនូវបណ្ណសម្គាល់យានជំនិះប្រភេទថ្មី ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ស្អែកនេះតទៅ ដែលបណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន។

នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងទៀតថា យោងឧបសម្ព័ន្ធនៃប្រកាសលេខ ១២៣ សក.ប្រក.ដជគ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្តល់ផ្លាកលេខសម្គាល់យានជំនិះ និងការលុបយានជំនិះចេញពីបញ្ជីយានជំនិះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ចេញនូវបណ្ណសម្គាល់យានជំនិះប្រភេទថ្មី ដែលបណ្ណសម្គាល់យានជំនិះប្រភេទថ្មីនេះ ត្រូវបានធ្វើទំនើបកម្មដោយបំពាក់នូវបច្ចេកវិទ្យាដើម្បីពង្រឹងគុណភាព ទប់ស្កាត់ការក្លែងបន្លំ ដែលបង្កឡើងដោយក្រុមបុគ្គលទុច្ចរិតមួយចំនួន៕