មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង បើកឱ្យពលរដ្ឋចូលទស្សនាវត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត
14-01-2026 11:57
(ស្វាយរៀង)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង ប្រកាសបើកឱ្យប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស និងសាធារណជន ចូលទស្សនាវត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រ ក្នុងខេត្តស្វាយរៀង។
តាមរយៈសេចក្តីជូនដំណឹងបានឱ្យដឹងថា ចំពោះការចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹក៖ ចាប់ពីម៉ោង ៧និង០០ ដល់ម៉ោង ១១និង៣០នាទីព្រឹក, ពេលរសៀល៖ ចាប់ពីម៉ោង ២និង០០ ដល់ម៉ោង ៥និង៣០នាទីល្ងាច។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំង ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕









