FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល នាំអំណោយ និងថវិកាឧបត្ថម្ភវីរកងទ័ពចំនួន ១៨គ្រួសារ

13-01-2026 22:28

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួបការលំបាកខ្វះខាត ចំនួន ១៨គ្រួសារ ដែលបម្រើការនៅវីរៈសេនាតូចថ្មើជើងលេខ២១១ ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះវីរកងទ័ព និងក្រុមគ្រួសារ ប្រកបដោយក្តីមនោសញ្ចេតនា និងការដឹងគុណ នូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពយើង ហើយជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ និងបានជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលនូវទុក្ខលំបាកបានទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការការពារ អធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានដ៏គគ្លើនរបស់ប្រទេសថៃផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននាពេលនោះ ក្នុងមួយគ្រួសារ ទទួលបាន: អង្ករ ១០០គីឡូ មីខ្លាឃ្មុំក្រហម ២កេស ទឹកសុទ្ធ ៥កេស ទឹកស៊ីអ៉ីវ ២យួរ ទឹកត្រី ២យួរ បាកាស ១កេសប៉ូការីស្វេត ១កេស អំបុក ៥ថង់ ខោអាវចម្រុះ ៥ថង់ បាយក្តាំង ៥កញ្ចប់, ប្រេងឆា ៥លីត ខ្ទឹមស៥គីឡូ, អំបិល១គីឡូ, ប៊ីចេង១គីឡូ សៀង១យួរ ម្សៅស៊ុប ០,៥គីឡូ, អង្រឹង ០២រាយ, ស្បែកជើង ០៣គូរ, សារ៉ុង ០២រាយ, ក្រម៉ា០២រាយ, ធូបមូស ៥ប្រអប់, សាប៊ូបោកខោអាវ ៥កញ្ចប់, សាប៊ូលាងចាន ១ដប, ស្ករគ្រាប់ ១គីឡូ, ទឹកដោះគោក្រដាស ៥កេស និងថវិកាចំនួន ១ ០០០ ០០០រៀលផងដែរ៕