FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

13-01-2026 21:29

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវផែនការគន្លឹះសំខាន់ៗមួយចំនួនទៅដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធមុននឹងចុះបង្ក្រាបជាក់ស្តែង ហេីយចំគោលដៅ ពិសេសទីតាំងរស់នៅប្រមូលផ្តុំ ដែលមានការសង្ស័យទាំងតូចនិងធំ ដើម្បីឈានទៅដល់ការបង្ក្រាបបទល្មើស ONLINE SCAMSជាក់ស្តែង។

លោកបានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ក្នុងនោះខេត្តស្វាយរៀង កន្លងមកកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធតែងតែបានបំពេញការងាររបស់ខ្លួនក្នុងការបង្ក្រាបជាបន្តបន្ទាប់ផងដែរ ទាំងការចាប់ជំរិត និងបទល្មេីសផ្សេងៗទៀតជាដើម។ ដូច្នេះក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នេីដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់៕