FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសិរីកោសល សុំ សុខា៖ សំឡេងយើងតែមួយមិនអាចរញ្ជួយផែនដីបានទេ ប៉ុន្តែយ៉ាងហោចណាស់ យើងមានសំឡេងមួយលើផែនដីប្រាប់ពិភពលោកថា អន្តរសាសនានៅកម្ពុជា ឆ្លើយថាទេចំពោះផ្លាស្ទិក (Video inside)

13-01-2026 17:42

(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា «សំឡេងយើងតែមួយមិនអាចធ្វើឲ្យរញ្ជួយផែនដីនេះបានទេ ប៉ុន្តែយ៉ាងហោចណាស់ យើងមានសំឡេងមួយលើផែនដីនេះ បានប្រកាសប្រាប់ពិភពលោកថា ពុទ្ធសាសនានៅកម្ពុជា គ្រីស្ទសាសនានៅកម្ពុជា និងឥស្លាមសាសនានៅកម្ពុជា បានឆ្លើយថា “ទេ” ចំពោះផ្លាស្ទិក»

ព្រះតេជគុណ មានសង្ឃដីកាបែបនេះ ក្នុងឱកាសនិមន្តចូលរួមជាអធិបតីបើកកម្មវិធី «វេទិកាសំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកានេះ ត្រូវបានរៀបចំដោយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានវាគ្មិនអញ្ជើញមកពីសមាគមពុទ្ធសាសនា គ្រីស្ទសាសនា និងឥស្លាមសាសនា ព្រមទាំងមានព្រះតេជគុណ និងអ្នកចូលរួមជាង ២០០រូប៕