ប្រកាសចូលកាន់តំណែងលោក វ៉ា ធីម អភិបាលស្រុកពោធិ៍រៀង ជំនួសលោក យស ស៊ីណាត ដែលត្រូវបានផ្លាស់ប្ដូរឲ្យទៅបម្រើការងារថ្មី
13-01-2026 16:46
(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក វ៉ា ធីម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលស្រុកពោធិ៍រៀង ជំនួសលោក យស សុីណាត ដែលត្រូវបានផ្លាស់ប្ដូរឲ្យទៅបម្រើការងារថ្មី។
ពិធីប្រកាសនេះ ក៏មានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ មេភូមិ និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកអភិបាលស្រុកសុីធរកណ្តាល ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានស្រុក ឲ្យកាន់តែរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេស ត្រូវបង្កើន សាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីបន្តនិរន្តរ៍ភាពដឹកនាំការងាររដ្ឋបាលស្រុកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
















