លោកស្រី ហួត ឃីម នាំយកថវិកា បេឡាមរណៈសង្គ្រោះប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន៧គ្រួសារ នៅខណ្ឌដូនពេញ
13-01-2026 16:36
(ភ្នំពេញ)៖ លោកស្រី ហួត ឃីម អភិបាលរងខណ្ឌដូនពេញ តំណាងលោក ជា ខេមា អភិបាលខណ្ឌ និងក្រុមការងារ ស.អ.ក ខណ្ឌដូនពេញ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បាននាំយកថវិកា បេឡាមរណៈសង្គ្រោះ ប្រគល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន៧គ្រួសារ ស្មើនឹង៧សព នៅខណ្ឌដូនពេញ ដែលក្នុង០១គ្រួសារទទួលបានថវិកា ៤,០០០,០០០រៀល សរុបជាថវិកា ២៨,០០០,០០០រៀល។
លោកស្រី ហួត ឃីន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះអតីតយុទ្ធជនរបស់យើង ដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ។
នេះបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។
ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន៧គ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន បានប្តេជ្ញាចិត្តដាច់ខាតគាំទ្រការដឹកនាំរបស់សម្ដេចលុះត្រាអវសាន្តជីវិត និងបានសូមគោរពជូនពរសម្ដេច លោក លោក លោកស្រីទាំងអស់ សូមទទួលបានតែនឹងពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕















