FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ហូ សុវណ្ណិកា នាំយកសម្ភារប្រើប្រាស់ និងសម្ភារសិក្សាចំនួន ៤០០ប្រអប់ និងបង្គន់អនាម័យចល័ត ចំនួន៣ ជូនលោកជំទាវបណ្ឌិត ពេជ្យ ចន្ទមុនី ហ៊ុន ម៉ាណែត

13-01-2026 16:11

(ភ្នំពេញ)៖ លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បាននាំយកសម្ភារប្រើប្រាស់ និងសម្ភារសិក្សាចំនួន ៤០០ប្រអប់ និងបង្គន់អនាម័យចល័ត ចំនួន៣ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ។ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង, លោកស្រីតំណាងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ផងដែរ។

សូមជម្រាបដែរថា សម្ភារប្រើប្រាស់ និងសម្ភារសិក្សាទាំងនោះ មានដូចជា៖ បាល់, ប៊ិច, ខ្មៅដៃ, ក្រដាស់សរសេរ, ច្រាសដុសធ្មេញ, ថ្នាំដុសធ្មេញ, ក្រាសសិតសក់, តុក្កតា, ស្រោមជើង, កាបូបស្ពាយ, មួក និងសំពត់ ដែលសរុបជាទឹកប្រាក់ចំនួន ៨ ០០០ដុល្លា រួមជាមួយបង្គន់អនាម័យចល័ត ចំនួន៣ គឺជាអំណោយរបស់សប្បុរជន ចូលរួមបរិច្ចាគតាមរយៈមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ចែកជូនដល់កុមារតូចៗ និងសិស្សានុសិស្ស ដែលជាកូនរបស់វីរកងទ័ព និងកូនប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក្នុងការសិក្សារៀនសូត្របន្ថែម ក៏ដូចជាជនភៀសសឹកកម្ពុជាប្រើប្រាស់ក្នុងអំឡុងពេលនៃការស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា៕