FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វាគ្មិនមកពី ៣សាសនាលើកពីចំណុច ដែលមានក្នុងទ្រឹស្តីសាសនា បង្រៀនមនុស្សឲ្យស្រឡាញ់បរិស្ថាន (Video inside)

13-01-2026 16:07

(ភ្នំពេញ)៖ លោកបណ្ឌិត ឈួរ សុបញ្ញា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាអនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា, លោកបណ្ឌិត ខាន់ ខុន តំណាងសមាគមគ្រីស្ទសាសនា និងលោកស្រី លីន រ៉សាណា តំណាងឥស្លាមសាសនា បានលើកពីចំណុចដែលមានក្នុងទ្រឹស្តីសាសនារបស់ពួកគាត់ ដែលបង្រៀនមនុស្សឲ្យស្រលាញ់បរិស្ថាន។

ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន កម្មវិធី «វេទិកាសំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកានេះ ត្រូវបានរៀបចំដោយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានវាគ្មិនអញ្ជើញមកពីសមាគមពុទ្ធសាសនា គ្រីស្ទសាសនា និងឥស្លាមសាសនា ព្រមទាំងមានព្រះតេជគុណ និងអ្នកចូលរួមជាង ២០០រូប៕