តំណាងសមាគមពុទ្ធសាសនា៖ មួយជីវិតរបស់ព្រះពុទ្ធបានផ្សារភ្ជាប់នឹងធម្មជាតិ, ជាសារឲ្យមនុស្សស្រលាញ់បរិស្ថាន (Video inside)
13-01-2026 15:27
(ភ្នំពេញ)៖ លោកបណ្ឌិត ឈួរ សុបញ្ញា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងជាអនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា មួយជីវិតរបស់ព្រះពុទ្ធ បានផ្សារភ្ជាប់នឹងធម្មជាតិ ហើយនេះជាសារឲ្យមនុស្សស្រលាញ់បរិស្ថានតែម្តង។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន កម្មវិធី «វេទិកាសំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំដោយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានវាគ្មិនអញ្ជើញមកពីសមាគមពុទ្ធសាសនា គ្រីស្ទសាសនា និងឥស្លាមសាសនា ព្រមទាំងមានព្រះតេជគុណ និងអ្នកចូលរួមជាង ២០០រូប៕




















