FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនភេសជ្ជៈបាកាសបានឧបត្ថមបន្ថែមនូវភេសជ្ជៈប៉ូវកំលាំងបាកាស តាមរយៈការស្នើរសុំរបស់បងៗវីរៈកងទ័ពជួរមុខ​ តាមរយៈតារាកំប្លែង​នាយពែកមី

13-01-2026 15:17

(ភ្នំពេញ)៖ ដោយមើលឃើញពីការអំពាវនាវរបស់បងប្អូនវីរកងទ័ពនៅសរភូមិជួរមុខ តាមរយៈវីដេអូរបស់តារាកំប្លែក នាយពាក់មី ស្នើសុំភេសជ្ជៈប៉ូវកម្លាំង ទុកប៉ូវកម្លាំងកំឡុងពេលដើរប្រចាំការល្បាត នៅសមរភូមិជួរមុខ ក្រុមហ៊ុន បាកាស បានសម្រេចឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងបាកាស ៣០០កេស តាមរយៈនាយពាក់មី ដើម្បីនាំយកចែកជូនដល់ទីតាំងផ្ទាល់។

សូមបញ្ជាក់ដែរថា នាពេលកន្លងមក ក្រុមហ៊ុនភេសជ្ជៈ ប៉ូវកម្លាំងបាកាស ក៏បានចូលរួមឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន ព្រមទាំងឧបត្ថម្ភភេសជ្ជៈបាកាស ៥០០កេស ដល់ក្រសួងព័ត៌មាន សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ខេត្តភូមិភាគឦសាន ដែលជាការគាំទ្រដល់ការរៀបចំ​ដំណើរទស្សនកិច្ចជូនប្រជាពលរដ្ឋទៅកាន់តំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។

បន្ថែមពីលើនេះក្រុមហ៊ុនភេសជ្ជៈបាកាស ក៏តែងតែចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងឱកាសខួបទិវាពិភពលោក​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដោយនៅឆ្នាំ២០២៥ ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាមេរិក ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងតាមរយៈជំនួយមនុស្សធម៍ជាច្រើនទៀតផងដែរ៕

https://www.facebook.com/reel/915914548276842