ព្រះសិរីកោសល សុំ សុខា រម្លឹកបទពិសោធន៍នៅប្រទេសប៊ូតង់ ដែលគេមិនប្រើប្រាស់ផ្លាស្ទិក (Video inside)
13-01-2026 14:57
(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានរម្លឹកពីបទពិសោធន៍របស់ព្រះតេជគុណ នៅប្រទេសប៊ូតង់ ដែលគេមិនប្រើប្រាស់ផ្លាស្ទិកនោះឡើយ ដែលធ្វើឲ្យប្រទេសនេះស្អាតខ្លាំងណាស់។
បទពិសោធន៍នេះ ត្រូវបានព្រះតេជគុណ រម្លឹកក្នុងឱកាសនិមន្តចូលរួមជាអធិបតី បើកកម្មវិធី «វេទិកាសំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំដោយគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានវាគ្មិនអញ្ជើញមកពីសមាគមពុទ្ធសាសនា គ្រីស្ទសាសនា និងឥស្លាមសាសនា ព្រមទាំងមានព្រះតេជគុណ និងអ្នកចូលរួមជាង ២០០រូប៕




















