FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យលទ្ធភាពសម្រួលនីតិវិធីនៃការធ្វើដំណើរចូល-ចេញពីកម្ពុជា សម្រាប់ភ្ញៀវ និងវិនិយោគិនមកពីអាស៉ីខាងត្បូង

13-01-2026 14:47

(ភ្នំពេញ)៖ ដោយទទួលបានអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគឥណ្ឌា នៅកម្ពុជា។

កិច្ចប្រជុំពិភាក្សានេះ បានដឹកនាំដោយឧកញ៉ា គីរ៉ាន់ គូម៉ា រ៉េដឌី (Kiran Kumar Reddy) តំណាងសហគមន៍ឥណ្ឌានៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោក ប៊ុន ផេង អភិបាលខេត្តកណ្តាល និងមន្រ្តីជំនាញសរុប ១៣រូប។

កិច្ចប្រជុំពិភាក្សា ត្រូវបានរៀបចំឡើង ដើម្បីសម្របសម្រួល និងទទួលធាតុចូលបន្ថែមពី អ្នកវិនិយោគឥណ្ឌានៅកម្ពុជា សំដៅពិនិត្យឡើងវិញអំពីលទ្ធភាព នៃការសម្រួល និតិវិធីនៃការធ្វើដំណើរចូល-ចេញកម្ពុជា សម្រាប់បណ្តាប្រទេសអាស៊ីខាងត្បូង ដូចជា ប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដេស ជាដើម៕