FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

KOICA ជូនដំណឹងពីការដេញថ្លៃការផ្គត់ផ្គង់ និងដំឡើងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ នៃគម្រោងការកសាងសមត្ថភាព ការបង្កើតបរិយាកាសគាំទ្រលើវិស័យ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

13-01-2026 09:01

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សូមអញ្ជើញអ្នកដេញថ្លៃជាតិ និងអន្តរជាតិ ចូលរួមដេញថ្លៃលើ «ការផ្គត់ផ្គង់ និងដំឡើងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៃគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា»។

KOICA បានឱ្យដឹងថា ដើម្បីចូលរួមដេញថ្លៃ អ្នកដេញថ្លៃត្រូវតម្កល់សាច់ប្រាក់ ឬមូលបត្របំណុលក្នុងបរិមាណស្មើនឹង៥ភាគរយ នៃចំនួនទឹកប្រាក់ដេញថ្លៃជាការធានាលើការដេញថ្លៃ មកការិយាល័យ KOICA កម្ពុជា ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦ (ចន្ទ) ម៉ោង១៦:០០។ រយៈពេលនៃការធានាគឺយ៉ាងតិច ៣០ថ្ងៃ រាប់ចាប់ពីកាលបរិច្ឆេទនៃការដាក់សំណើនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ (ចន្ទ) ម៉ោង ១៦:០០។

ក្នុងករណីអ្នកដេញថ្លៃដែលជោគជ័យបដិសេធមិនចុះហត្ថលេខាលើកិច្ច សន្យាដោយគ្មានហេតុផលសមរម្យ ប្រាក់ធានានេះ នឹងត្រូវប្រគល់ជូនការិយាល័យ KOICA កម្ពុជា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ KOICA៖