លោកស្រី ហូ សុវណ្ណិកា នាំយកថវិកាចំនួន ២៥០លានរៀល ដែលទទួលបានពីសប្បុរសធម៌របស់ ថ្នាក់ដឹកនាំ ស.ស.យ.ក និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសប្បុរសជននានា បានត្រូវប្រគល់ជូនមូលនិធិកងទ័ពរបស់សម្តេចតេជោ និងសម្តេចធិបតី ដើម្បីជួយដល់វីរកងទ័ពជួរមុខ គ្រួសារវីរកងទ័ព និងជនភៀសសឹក
12-01-2026 19:25
(ភ្នំពេញ)៖ លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកថវិកាចំនួន ២៥០លានរៀល ដែលទទួលបានពីការបរិច្ចាគរបស់ លោក ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំ,មន្ត្រីរាជការ, ក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ, សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសប្បុរសជននានា ជូនមូលនិធិកងទ័ពរបស់សម្តេចតេជោ និងសម្តេចធិបតី ដើម្បីជួយដល់វីរកងទ័ពជួរមុខ គ្រួសារវីរកងទ័ព និងជនភៀសសឹក។
ពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយកខុទ្ទកាល័យ, លោកប្រធាន ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ, លោកស្រីអនុប្រធាន និងសមាជិកា សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ៕





























