បណ្ឌិត ស៊ឺន សំ៖ ទោះមានបទពិសោធន៍បោះបង់ប្រទេសជាច្រើនចោល ក្រោយការធ្វើអន្តរាគមន៍ក្ដី ក៏មានប្រទេសមួយដែលទទួលបានជោគជ័យ តាមរយៈអន្តរាគមន៍របស់សហរដ្ឋអាមេរិកដែរ (Video inside)
12-01-2026 18:46
(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា នៅក្នុងអតីតកាល សហរដ្ឋអាមេរិក តែងតែត្រូវបានគេមើលឃើញថា បានបោះបង់ប្រទេសជាច្រើន ក្រោយពីការធ្វើអន្តរាគមន៍ ដើម្បីផ្លាស់ប្ដូរមេដឹកនាំប្រទេសនានា ពិតមែន។ ទោះជាយ៉ាងនេះក្ដី ក៏មានករណីមួយចំនួន ដែលប្រទេសខ្លះបានរីកចម្រើន និងអភិវឌ្ឍន៍ បន្ទាប់ពីការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិកផងដែរ។
លោកបណ្ឌិតបានបញ្ជាក់ថា ប្រទេសមួយដែលអាចចាត់ទុកជាឧទាហរណ៍នៃភាពជោគជ័យនោះ គឺ ប្រទេសប៉ាណាម៉ា ដែលត្រូវបានគេមើលឃើញថា បានទទួលភាពរីកចម្រើន និងស្ថិរភាព ក្រោយការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក។
ការលើកឡើងរបស់លោកបណ្ឌិត ស៊ឺន សំ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្ត ដូចតទៅ៖







