FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ស៊ឺន សំ៖ វាសនារបស់វេណេស៊ុយអេឡា ស្ថិតនៅលើថាតើ ចិន និងអាមេរិក ដណ្ដើមប្រេងគ្នាកម្រិតណាក្នុងប្រទេសនេះ

12-01-2026 18:47

(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានមើលឃើញថា វាសនារបស់វេណេស៊ុយអេឡា នៅពេលនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ បើទោះជាអាមេរិក បានឲ្យក្រុមហ៊ុនប្រេងរបស់ខ្លួន ចូលទៅបូមប្រេងក្នុងប្រទេសនេះហើយក៏ដោយ។ លោកបណ្ឌិត បានថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត បានបញ្ជាក់ថា នៅក្នុងករណីដែលអាមេរិក ទាមទារគ្រប់គ្រងប្រេងទាំងស្រុងរបស់វេណេស៊ុយអេឡា មិនចែកចំណែកទៅឲ្យចិន ហើយចិននៅតែបន្តទាមទារនោះ នោះស្ថានភាពរបស់វេណេស៊ុយអេឡា នឹងស្ថិតនៅក្រោមការសម្រេចចិត្តដណ្ដើមគ្នាកម្រិតណា នៃប្រទេសមហាអំណាចទាំង២នេះ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖