បណ្ឌិត ឆេង គឹមឡុង៖ ចិន នឹងងាកទៅប្លុកអូពិក (OPEC) បើសហរដ្ឋអាមេរិក បិទការផ្គត់ផ្គង់ប្រេងពីប្រទេសវេណេស៊ុយអេឡា
12-01-2026 18:37
(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ចិន នឹងងាកទៅរកប្លុកអូពិក (OPEC) ឬអង្គការប្រទេសនាំចេញប្រេង ប្រសិនបើសហរដ្ឋអាមេរិក បិទការផ្គត់ផ្គង់ប្រេងពីប្រទេសវេណេស៊ុយអេឡា។
លោកបណ្ឌិតបានបញ្ជាក់ថា បើទោះបីប្លុកអូពិក បានអះអាងថា នឹងកាត់បន្ថយការផលិត និងការចម្រាញ់ប្រេងរបស់ខ្លួន ក្នុងករណីដែលសហរដ្ឋអាមេរិក ដកស្រង់ប្រេងពីប្រទេសវេណេស៊ុយអេឡា ដើម្បីលក់លើទីផ្សារអន្តរជាតិ និងទម្លាក់តម្លៃប្រេងក៏ដោយ ក៏ចិន នៅតែមានជម្រើសក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ប្រេងផ្សេងៗ តាមរយៈប្លុកអូពិក។
ការលើកឡើងរបស់លោកបណ្ឌិត ឆេង គឹមឡុង ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ជាបន្ត ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្ត ដូចតទៅ៖







