លោកបណ្ឌិត ស៊ឺន សំ៖ មូលហេតុដែលចិន និងរុស្ស៊ី មិនអាចជួយលោក ម៉ាឌូរ៉ូ ព្រោះមិនមានផលចំណេញគ្រប់គ្រាន់ (Video inside)
12-01-2026 18:25
(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកតាមដាននយោបាយជាតិ និងអន្តរជាតិ បានវាយតម្លៃថា មានកត្តាចម្បង ២ ដែលធ្វើឲ្យចិន និងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា មិនបង្ហាញសកម្មភាពខ្លាំងក្លាណាមួយ ក្នុងការជួយសម្ព័ន្ធមិត្តរបស់ខ្លួន ពីការចាប់ខ្លួនដោយសហរដ្ឋអាមេរិក។
លោកបណ្ឌិតបានបញ្ជាក់ថា ទាំងចិន និងរុស្ស៊ី បានវាយតម្លៃរួចហើយថា ការចូលរួមជួយលោក នីកូឡាស ម៉ាឌូរ៉ូ មិននាំមកនូវផលចំណេញគ្រប់គ្រាន់ ដែលអាចឲ្យពួកគេលះបង់ផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។
ជាមួយគ្នានេះផងដែរ លោកបណ្ឌិត ស៊ឺន សំ បានលើកឡើងថា បច្ចុប្បន្ន ទាំងចិន និងរុស្ស៊ី សុទ្ធតែកំពុងជាប់ដៃលើបញ្ហាផ្ទៃក្នុង និងបញ្ហាយុទ្ធសាស្ត្រផ្ទាល់ខ្លួន។ ក្នុងនោះ ចិន កំពុងប្រឈមបញ្ហាតៃវ៉ាន់ ខណៈរុស្ស៊ី កំពុងជាប់ពាក់ព័ន្ធយ៉ាងស្មុគស្មាញនឹងវិបត្តិអ៊ុយក្រែន ដែលនៅមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។
ការលើកឡើងរបស់លោកបណ្ឌិត ស៊ឺន សំ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ជាបន្ត ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្ត ដូចតទៅ៖







