បណ្ឌិត ឆេង គឹមឡុង៖ កត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ជាហេតុផលចម្បងនៃការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ
12-01-2026 18:28
(ភ្នំពេញ)៖ កត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច គឺជាហេតុផលសំខាន់បំផុត ដែលសហរដ្ឋអាមេរិក ចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា ជាជាងមូលហេតុពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ដូចការអះអាងរបស់សហរដ្ឋអាមេរិក។
លោកបណ្ឌិតបានបញ្ជាក់ថា ការគ្រប់គ្រងប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ដោយសហរដ្ឋអាមេរិក នឹងមានន័យដូចជាការបិតដង្ហើមវិស័យឧស្សាហកម្មរបស់ចិន ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល។
លោកបណ្ឌិត ឆេង គឹមឡុង បានសង្កត់ធ្ងន់ថា តាមរយៈការផ្គត់ផ្គង់ប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រទេសវេណេស៊ុយអេឡា ទៅឲ្យចិន និងរុស្ស៊ី ដែលជាគូប្រជែងខ្លាំងក្លាបំផុតរបស់សហរដ្ឋអាមេរិក នេះហើយ ទើបអាមេរិក មើលឃើញថា មេដឹកនាំនៃប្រទេសវេណេស៊ុយអេឡា រូបនេះ គឺជាកត្តាគំរាមកំហែងដល់អត្ថប្រយោជន៍របស់ខ្លួន ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
ការលើកឡើងរបស់លោកបណ្ឌិត ត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ។
ជាបន្ត ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្ត ដូចតទៅ៖
