FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនបង្ហាញ «វីដេអូ»ផ្លូវការ ពីប្រតិបត្តិការជោគជ័យ នៃការនាំខ្លួន មេឧក្រិដ្ឋជន Online Scam ទៅប្រទេសចិនវិញ

12-01-2026 18:22

(ភ្នំពេញ)៖ ក្រសួងសន្តិសុខសាធារណៈចិន បានចេញផ្សាយវីដេអូជាផ្លូវការនៃប្រតិបត្តិការជោគជ័យ ក្នុងការនាំខ្លួន«មេឧក្រិដ្ឋជន Online Scam»ត្រឡប់ទៅកាន់ប្រទេសចិនវិញ។វីដេអូ មានរយៈពេលជិត៣០វិនាទី ដោយបានបង្ហាញមុខមេឧក្រិដ្ឋជន Online Scam ជាច្រើននាក់ ក្នុងនោះមានជាអាទិ៍៖ លោក បៃ ស ឆឹង (Bai Suocheng), បៃ អ៊ីង ឆាង (Bai Yingcang) , លីវ ចឹង សៀង ( Liu Zhengxiang ) និង វៃ ហួយ រិន Wei Huai'ren ដែលសុទ្ធសឹងតែជាមេក្លោង នៅពីក្រោយបណ្តាញឧក្រិដ្ឋកម្ម Online Scam ឆ្លងដែន។

យោងតាមអាជ្ញាធរចិន បានឱ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ចិនបានអនុវត្តប្រតិបត្តិការពិសេស ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម Online Scam ដែលមានមូលដ្ឋាននៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា និង បានរុះរើក្រុមឧក្រិដ្ឋជនធំៗនៅ តំបន់ Kokang នៅប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយចិន ហើយថ្មីៗនេះ មេដឹកនាំ Online Scam ជាច្រើនរូបក្នុងនោះមានទាំង សឺ ចឹ ជៀង (She Zhijiang) និង ចេន ហ្សី (Chen Zhi) ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ខណៈសំណុំរឿងពាក់ព័ន្ធ កំពុងដំណើរការនៅតុលាការចិន៕