លោកបណ្ឌិត ស៊ឺន សំ មើលមិនឃើញថា ចិន បាត់បង់ភូមិសាស្ត្រនយោបាយ តាមរយៈការចាប់ខ្លួនលោក ម៉ាឌូរ៉ូ នោះទេ ខណៈលោកបណ្ឌិត ឆេង គឹមឡុង យល់ថា នឹងប៉ះពាល់ (Video inside)
12-01-2026 18:17
(ភ្នំពេញ)៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ស៊ឺន សំ បានអះអាងថា ចិន នឹងមិនបាត់បង់ប្រទេសវេណេស៊ុយអេឡា ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួនឡើយ បើទោះបីសហរដ្ឋអាមេរិក ចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា ក៏ដោយ។
លោកបណ្ឌិតបានបញ្ជាក់ថា ចិន តែងតែធ្វើការជាមួយ រដ្ឋ និងអ្នកដឹកនាំប្រទេស មិនមែនធ្វើការជាមួយបុគ្គលណាមួយជាក់លាក់នោះទេ។ ហេតុនេះហើយ បើសិនជាលោក ម៉ាឌូរ៉ូ លែងកាន់អំណាច ចិន ក៏នឹងងាកទៅធ្វើការជាមួយមេដឹកនាំថ្មី នៃប្រទេសវេណេស៊ុយអេឡា ដោយមិនបាត់បង់ឥទ្ធិពលភូមិសាស្ត្រនយោបាយឡើយ។
ប៉ុន្តែ លោកបណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងផ្ទុយគ្នាថា ចិន អាចនឹងបាត់បង់ចំណែកសំខាន់មួយនៅក្នុងប្រទេសវេណេស៊ុយអេឡា ជាពិសេសការផ្គត់ផ្គង់ប្រេង ដែលជាធនធានចាំបាច់បំផុតសម្រាប់វិស័យឧស្សាហកម្មរបស់ចិន។ លោកបានចាត់ទុកថា នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលសហរដ្ឋអាមេរិក ចង់បាន និងកំពុងអនុវត្ត។
ជាបន្ត ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្ត ដូចតទៅ៖







