FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត ចុះពិនិត្យមើលការស្ថាបនាផ្លូវមួយខ្សែប្រវែង១៣០០ម៉ែត្រ ដែលត្រៀមបើកសម្ពោធ ដាក់ប្រើប្រាស់នាពេលខាងមុខ

12-01-2026 16:31

(កំពត)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ដឹកនាំក្រុមការងារចុះពិនិត្យមើលការស្ថាបនាផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង១៣០០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិព្រៃឈើទាល ដែលឆ្លងកាត់ នៅភូមិ ព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងថ្ងៃចុះពិនិត្យនោះផងដែរ ដោយមានការអញ្ជើញអមដំណើរពី លោក ប៉ែន ប្រុស អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំព លោក អ៊ឹម វីរ: សមាជិកក្រុមការងារចលនាកសាងសមាជិកបក្ស មូលដ្ឋានខេត្តកំពត និងសហការី បានដឹកនាំក្រុមការងារចុះពិនិត្យមើលក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ។

ការចុះពិនិត្យមើលផ្លូវក្រាលគ្រួសក្រហមខាងលើនេះ គឺចាប់ពីចុងភូមិព្រៃឈើទាល រហូតដល់ ផ្លូវបារាំងចាស់ និងមួយផ្នែកទៀតចាក់ទៅភ្ជាប់គ្នាជាមួយភូមិអង្គរំដួល ការស្ថាបនាផ្លូវគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ភឺន ផល្លា សមាជិកគណៈកម្មាធិការកណ្តាល និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី ខេត្ត។

ការស្ថាបនានេះ គឺយោងតាមការសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងឃុំ អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដែលបានធ្វើដំណើរចរាចរណ៍លើផ្លូវនេះ ដើម្បីដឹកដំណាំកសិផលចេញពីស្រែចម្ការ របស់ពួកគាត់នៅទីកន្លែងនេះ ផ្ទាល់តែម្តង ដោយពិនិត្យឃើញថាផ្លូវនេះ ពីដើមឡើយពុំមានផ្លូវមានតែស្នាមដានកង់រទេះគោ ដែលប្រជាពលរដ្ឋធ្វើដំណើរជារៀងរហូតមក។

ដោយមានការស្នើសុំមក លោក ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកបានឲ្យក្រុមការងារដឹកនាំដោយលោក អ៊ឹម វីរៈ សមាជិកក្រុមការងារចុះពិនិត្យ និងសាងសង់ជូនប្រជាពលរដ្ឋជាបន្ទាន់។

បច្ចុប្បន្នផ្លូវនេះបានធ្វើរួចមានប្រវែង ៨០០ម៉ែត្រ រួចរាល់ជាស្ថាពរហើយ ដោយមានការចូលរួម និងសម្របសម្រួលពីអាជ្ញាធរដែនដីមាន ភូមិ ឃុំ ស្រុក ជាពិសេសគឺ លោក ម៉ួង នឿន អភិបាលស្រុកអង្គរជ័យ ដែលខិតខំប្រឹងប្រែងសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ បានស្ម័គ្រចិត្តឲ្យដីដែលត្រូវធ្វើផ្លូវចំក្បាលដីរបស់ពួកគាត់គឺគាត់រីករាយ និងអបអរសាទរជាខ្លាំង។

ជាចុងក្រោយក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃឃើញថាប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកដំណាំកសិផលជាច្រើនយកមកលក់នៅទីផ្សារ នៅទីរួមស្រុកអង្គរជ័យ ក៏ដូចជាទៅស្រុកផ្សេងៗទៀត ប្រជាពលរដ្ឋនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ភឺន ផល្លា អនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី ខេត្ត ដែលបានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្លូវ១ខែ្សនេះជាចំនងដៃដ៏ថ្លៃថ្លាបំផុត សម្រាប់ពួកគាត់ដែលអនុវត្តន៍មានពាក្យថាមានផ្លូវ មានភ្លើង មានទឹក គឺមានក្តីសង្ឃឹម។

ប្រជាពលរដ្ឋទាំងអស់ បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលា និងថ្លែងអំណរគុណចំពោះ លោក ហ៊ុន សុខា និងក្រុមការងារទាំងអស់សូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន គណបក្សប្រជាជនកម្ពុជាមិនសន្យា តែថាគឺធ្វើជូនប្រជាពលរដ្ឋទាន់ពេលវេលា៕