រាជរដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយឥតសំណង ១៨,៩លានដុល្លារ ដល់ប្រទេសកម្ពុជា
12-01-2026 16:06
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈ លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់គម្រោងចំនួនពីរ ដែលមានទឹកប្រាក់ ២,៨៤២,០០០,០០០ យ៉េន (ប្រមាណ ១៨,៩ លានដុល្លារអាម៉េរិក)។
ពិធីនេះរៀបចំឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្ដីការក្រសួង៕





