ក្រសួងបរិស្ថានជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា ប្រកាសចេញផ្សាយសៀវភៅដែលមានចំណងជើងថា «ល្អាងភ្នំនៅក្នុងប្រទេសកម្ពុជា»
12-01-2026 15:58
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានប្រកាសចេញផ្សាយនូវសៀវភៅដែលមានចំណងជើងថា «ល្អាងភ្នំនៅក្នុងប្រទេសកម្ពុជា៖ គោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងប្រកបដោយចីរភាព»។
ល្អាងភ្នំលាក់ខ្លួននៅតំបន់ទេសភាពភ្នំថ្មកំបោរដ៏អស្ចារ្យ មានតម្លៃដ៏ពិសេសសម្រាប់វប្បធម៌ ជីវសាស្រ្ត និងសេដ្ឋកិច្ច។ ទោះបីល្អាងភ្នំផ្តល់សារៈសំខាន់ជាច្រើនក៏ដោយ ក៏ការយល់ដឹងអំពីបរិស្ថាន និងសក្តានុពលរបស់ល្អាងភ្នំទាំងនោះ នៅមានកម្រិតនៅឡើយ ភាគច្រើនគឺពុំទាន់ មានការគ្រប់គ្រងឱ្យបានត្រឹមត្រូវនៅឡើយទេ ខណៈការគំរាមកំហែងកំពុងតែបន្តកើនឡើងជាប្រចាំ។
គោលការណ៍ណែនាំនេះនឹងជួយបង្កើននូវចំណេះដឹង និងវិធីសាស្រ្តនានាដែលចាំបាច់ក្នុងការការពារ និងគ្រប់គ្រងតំបន់ភ្នំថ្មកំបោរព្រមទាំងល្អាងភ្នំនៅទូទាំងប្រទេសកម្ពុជាប្រកបដោយចីរភាព។
ទាញយកគោលការណ៍ណែនាំនៅទីនេះ៖ https://www.fauna-flora.org/.../cambodian-caves...
ការរៀបចំគោលការណ៍ណែនាំនេះ ទទួលបានផ្តល់មូលនិធិគាំទ្រពីសហភាពអឺរ៉ុប តាមរយៈគម្រោង «ការអភិរក្សជីវៈចម្រុះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង» (BCOMING) ដែលដឹកនាំគម្រោងដោយអង្គការ CIRAD និងមូលនិធិ Darwin Initiative តាមរយៈគម្រោង «ការកសាងសមត្ថភាព សម្រាប់ការអភិរក្សតំបន់ភ្នំថ្មកំបោរ និងល្អាងភ្នំនៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា»៕




