អ្នកជម្រះបញ្ជីឱ្យធនាគារ ព្រីនស៍ ប្រកាសឱ្យអតិថិជនដែលផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់ធនាគារ ព្រីនស៍ អញ្ជើញមកផ្តល់ព័ត៌មាន និងភស្តុតាង ដើម្បីទាមទារសំណង ក្នុងរយៈពេល៣០ថ្ងៃ (Video inside)
12-01-2026 15:37
(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក អ្នកជម្រះបញ្ជីជាផ្លូវការរបស់ ធនាគារ ព្រីនស៍ ម. ក បានចេញសេចក្តីជូនដំណឹងប្រកាសដល់អតិថិជនដែលផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់ធនាគារ ព្រីនស៍ អញ្ជើញមកផ្តល់ព័ត៌មាន និងភស្តុតាង ដើម្បីទាមទារសំណង ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះតទៅ នៅទីស្នាក់ការកណ្តាលនៃធនាគារ ព្រីនស៍ នៅអគារលេខ៤៤៥ ជាន់ទី១ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងបានឱ្យដឹងយ៉ាងដូច្នេះថា អ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម. ក សូមប្រកាសជូនដំណឹងដូចតទៅ៖ យើងខ្ញុំសូមជម្រាបដល់អ្នកផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់សាម៉ី ធនាគារ ព្រីនស៍ ម. ក សូមមេត្តាបញ្ជូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្តីអំពីសិទ្ធិឥណទេយ្យ ឬការតវ៉ា និងឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ទៅឱ្យអ្នកជម្រះបញ្ជីរបស់ ធនាគារ ព្រីនស៍ ម. ក។
ក្នុងករណីជាក់ស្តែង អ្នកផ្ញើប្រាក់ និងម្ចាស់បំណុល ត្រូវអញ្ជើញមកដោយផ្ទាល់ ឬ តាមរយៈមេធាវី ដើម្បីបង្ហាញភស្តុតាង ឬការទាមទារនៅក្នុងចន្លោះពេល ៣០ថ្ងៃ ចាប់ពីថ្ងៃនៃសេចក្តីជូនដំណឹងនេះ ទីស្នាក់ការកណ្តាលនៃធនាគារ ព្រីនស៍ នៅអគារលេខ៤៤៥ ជាន់ទី១ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងករណីផុតកាលកំណត់ខាងលើ អ្នកផ្ញើប្រាក់ ឬម្ចាស់បំណុលពុំអាចទាមទារចំណែកនៃសំណងណាមួយបានឡើយ ការចុះឈ្មោះពាក់ពន្ធ័ទៅនឹងការជម្រះបញ្ជីរបស់សាមី នឹងត្រូវទទួលក្នុងរយៈពេល៣០ថ្ងៃ ផ្តើមគិតចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦តទៅ។
ទន្ទឹមនេះ ចំពោះ អ្នកខ្ចីប្រាក់ ពីធនាគារ ព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 023218994/ 023221973/023223951 និង 069566866

