FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន «វឌ្ឍនៈ» ប្រគល់ធុងសំរាមចំនួន១២០ធុង ដើម្បីយកទៅប្រើប្រាស់ ទៅតាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ

12-01-2026 14:32

(ភ្នំពេញ)៖ ធុងសំរាមចំនួន១២០ធុង ត្រូវបានក្រុមហ៊ុន «វឌ្ឍនៈ» បាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ទៅតាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីរួមគ្នាធ្វើឱ្យរាជធានី ភ្នំពេញ មានសោភណ្ឌភាព អនាម័យ និងបរិស្ថានល្អ។

ពិធីប្រគល់ ទទួលអំណោយខាងលើ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឆាយ វីរៈ និងលោកស្រី តិមា វិច្ឆិកាល អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន «វឌ្ឍនៈ» នៅសាលារាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃដដែលនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញមកពិនិត្យមើលធុងសំរាមខាងលើ និងទីតាំងទទួលអំណោយផងដែរ។

បើតាមការណែនាំរបស់លោក ឃួង ស្រេង ធុងសំរាមទាំង១២០ធុង ជាអំណោយរបស់ក្រុមហ៊ុន «វឌ្ឍនៈ» នេះ នឹងយកទៅដាក់នៅតាមមាត់ទន្លេ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ ដែលជាបេះដូងនៃកម្ពុជា មានសោភណ្ឌភាព អនាម័យ និងបរិស្ថានល្អ។

ក្នុងឱកាសនោះលោក ឆាយ វីរៈ ក្នុងនាមលោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន «វឌ្ឍនៈ» ដែលបាននាំយកធុងសំរាមមកប្រគល់ ជូនរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីយកទៅដាក់តាមគោលដៅ សំខាន់ៗ មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងរួមគ្នា ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ របស់យើងមានអនាម័យ និងបរិស្ថានល្អ៕