ព្រះអនុគណស្រុកខ្សាច់កណ្តាល និមន្តនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនញោមភៀសសឹក៥០០គ្រួសារ នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
12-01-2026 12:35
(កណ្ដាល)៖ ព្រះវិចិត្រសត្ថា យឿន យ៉ន ព្រះរាជាគណៈកិត្តយស ព្រះអនុគណស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីសង្ឃសាលាអនុគណស្រុកខ្សាច់កណ្ដាល ដោយមានការនិមន្តចូលរួម ព្រះពលកោសល ហួន សេងហាក់ និងព្រះសមណៈសោភ័ណ្ឌ ហៀង ប៊ុនធន និងព្រះមន្ត្រីសង្ឃស្រុកល្វាឯម និមន្តនាំយកគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់សម្រាប់ចាត់ចែងសម្រួលការលំបាករបស់ញាតិញោមភៀសសឹកចំនួន ៥០០គ្រួសារ នៅមណ្ឌលភៀសសឹកវត្តស្វាយថ្មី ហៅវត្តតាហី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគរួមមាន, អង្ករទំងន់ ៥គីឡូក្រាម ៥០០កញ្ចប់, ឃីត ៥០០កញ្ចប់ មានមីជាតិ១២កញ្ចប់ ត្រីខ ២កំប៉ុង ទឹកដោះ១កំប៉ុង ស្ករសកន្លះគីឡូក្រាម, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកក្រូច, ទឹកសុទ្ធ, សាប៊ូ, បន្លែមួយចំនួនធំ, សម្លរ២មុខ ក្នុងមួយគ្រួសារ និងថវិកាសរុបរួមចំនួន ១០លានរៀល៕






















