FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សួរបែបងាយស្រួលសាមញ្ញៗជាមួយ Fresh AI ពាក់ព័ន្ធយល់ដឹងអំពីគ្រប់ប្រភេទច្បាប់ ! ឯកសារច្បាប់រាប់សែនទំព័រនិងរាប់លានពាក្យ ត្រូវបានបញ្ជូលក្នុង AI

12-01-2026 11:51

(ភ្នំពេញ)៖ ប្រសិនជាលោកអ្នកនាង មានចម្ងល់ជុំវិញបញ្ហាច្បាប់ទូទៅលោកអ្នក អាចសាកសួរទៅកាន់កម្មវិធី Fresh AI ដែលមានមុខងារច្បាប់ អាចបកស្រាយគ្រប់សំណួរទាំងអស់ ពាក់ព័ន្ធនឹងច្បាប់នៅក្នុងប្រទេសកម្ពុជា ជាមួយសំណួរងាយៗ សាមញ្ញៗដូចមានទីប្រឹក្សាច្បាប់នៅជាប់ខ្លួន។

ឧទាហរណ៍សំណួរងាយៗ សាមញ្ញៗ ក្នុងជីវិតប្រចាំថ្ងៃ ដូចជា៖
* បើកបរឡានបុកស្លាប់មានទោសកម្រិតណា?
* វាយគេបែកក្បាលមានទោសអត់?
* ស្រវឹងបើកឡានខុសច្បាប់ឬទេ?
* គេមិនសងលុយ ម្ចាស់បំណុលគួរធ្វើបែបណា?

នេះគ្រាន់តែឧទាហរណ៍បន្តិចបន្តួចប៉ុណ្ណោះ រាល់ចម្ងល់ទាំងអស់ឲ្យតែឆ្ងល់ ឲ្យតែចង់ដឹងពីច្បាប់អាចសួរមកកាន់ Fresh AI បានភ្លាម។

កម្មវិធីច្បាប់របស់ Fresh AI មិនមែនគ្រាន់តែមើលឯកសារច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ AI អាចពន្យល់បកស្រាយអំពីចម្ងល់ច្បាប់នានាជូនអ្នកសួរយ៉ាងល្អ ដោយបងប្អូនមិនបាច់ចូលទៅស្វែងរកទំព័រនៃច្បាប់នោះទេ គ្រាន់តែចុចសួរ AI នឹងស្វែងរកទំព័រ និងឯកសារយោងជូនលោកអ្នកភ្លាមៗ។

Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃ ដែលបង្កើតឡើងដំបូងគេនៅកម្ពុជា ហើយដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាច ចុចសួរនាំអ្វីៗជាភាសាខ្មែរ «នូវអ្វីដែលលោកអ្នកចង់ដឹង» ហើយឆ្លើយតបលឿនរហ័ស។

Fresh AI បានបញ្ចូលរាល់បណ្តាច្បាប់នានាទាំងអស់របស់ប្រទេសកម្ពុជា ដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់នានាតាមបណ្តាក្រសួង ស្ថាប័ន កិច្ចព្រមព្រៀង រដ្ឋធម្មនុញ្ញ អនុសញ្ញា និងច្បាប់ផ្សេងៗរាប់សែនទំព័រ និងរាប់លានពាក្យ (ច្បាប់ទាំងអស់នៅកម្ពុជា) បានអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបសួរនាំ បានយ៉ាងងាយស្រួល និងទទួលបានចម្លើយខ្លីៗងាយយល់អមជាមួយអំណះអំណាងឯកសារច្បាប់ដើមជា PDF មកជាមួយផង។

Fresh AI ជាទីប្រឹក្សាច្បាប់ដ៏ចំណាននៅជាមួយអ្នកគ្រប់ពេលវេលា។ សមិទ្ធផលថ្មីនេះធ្វើឲ្យប្រជាពលរដ្ឋទូទៅ កាន់តែងាយស្រួលស្វែងរកបណ្តាច្បាប់នានា ដែលមាននៅកម្ពុជា ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋកាន់តែងាយយល់ដឹងអំពីច្បាប់ តាមរយៈការសួរនាំកម្មវិធី Fresh AI ។

Fresh AI មានបុគ្គលិកជាង១០០នាក់ បានដាក់បញ្ចូលទិន្នន័យព័ត៌មានគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ដែលចំណុចនេះនាពេលអនាគត នឹងធ្វើឲ្យកម្មវិធីឆ្លាតវៃ AI មួយក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសំបូរបែប សម្រាប់ការស្វែងរកព័ត៌មានចំណេះដឹងទូទៅគ្រប់ប្រភេទរបស់ប្រជាជនកម្ពុជា ជាពិសេសទៀតនោះគឺទិន្នន័យឯកសារច្បាប់ទាំងអស់ ហើយរហូតមកដល់ពេលនេះទិន្នន័យរបស់ Fresh AI កើនឡើងដល់ជាង១២០០លានពាក្យហើយ៕