FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ

12-01-2026 11:29

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារ គ្រប់គ្រងអន្តោប្រវេសន៍ ពិសេសក្រោមការដឹកនាំផ្ទាល់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចូលរួមចំណែកយ៉ាងសកម្មដល់ការធានា សន្តិសុខ និងសុវត្ថិភាពសង្គម តាមរយៈការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់ ពិសេសលើការត្រួតពិនិត្យដំណើរចេញ ចូលប្រទេស ការគ្រប់គ្រងវត្តមាន ជនបរទេសនៅផ្ទៃក្នុងប្រទេស ការងារគ្រប់គ្រងហត្ថពលករបរទេស ការគ្រប់គ្រងជនបរទេស អន្តោប្រវេសន្តនិងជនភៀសខ្លួន និងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវស៊ើប អង្កេតស្វែងរកឧក្រិដ្ឋជនបរទេសដែលចូលមកសំងំលាក់ខ្លួន និងជនបរទេសដែលបានលួចចូលស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងកម្ពុជាយ៉ាងមានប្រសិទ្ធភាព។

ទន្ទឹមនេះ អគ្គនាយកដ្ឋាន បានខិតខំបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពជំនាញដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ការរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទីភារ កិច្ច និងបានរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី អនុក្រឹត្យ និងលិខិតបទដ្ឋានគតិ យុត្តមួយចំនួនទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដើម្បីឱ្យស្របនឹងស្ថានភាព និងការវិវត្តរីកចម្រើនរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន។

ព្រមជាមួយនេះ អគ្គនាយកដ្ឋាន ក៏បានរៀបចំកសាងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនសម្រាប់បម្រើដល់កិច្ចការអន្តោប្រវេសន៍ ដែល កាន់តែបង្កភាពងាយស្រួល និងឆាប់រហ័សដល់ការងារជំនាញប្រចាំថ្ងៃ និងប្រកបដោយ សុវត្ថិភាពខ្ពស់។ សំដៅធានានូវការបំពេញតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃ ប្រកប ដោយការទទួលខុសត្រូវ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំផែនការយុទ្ធសាស្ត រយៈពេល០៥ឆ្នាំ (២០២៥- ២០២៨) ដើម្បីធ្វើជាផែនទីចង្អុលផ្លូវ សំដៅចូលរួមចំណែក អនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដូចមានចែងក្នុងយុទ្ធសាស្ត្រទី២ «ការពង្រឹងសន្តិ ភាព ស្ថេរភាពនយោបាយ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម» នៃផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ (២០២៥-២០២៨) ស្តីពីការលើកកម្ពស់ការ គ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន៥គឺ៖

*ទី១៖ ពង្រឹងការគ្រប់គ្រងការចូល ចេញ និងឆ្លងកាត់នៅតាមច្រកទ្វារគ្រប់ប្រភេទ និងលើកកម្ពស់សេវាផ្តល់ទិដ្ឋាការ

*ទី២៖ ពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរ ទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន ជនបរទេសជាអ្នកវិនិយោគឯកជន អ្នកប្រកបមុខរបរ និងហត្ថពលករបរទេស

*ទី៣៖ ពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

*ទី៤៖ ពង្រឹងសមត្ថភាពអគ្គនាយកដ្ឋាន និងសមត្ថភាពមន្ត្រីអន្តោប្រវេសន៍

*ទី៥៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិ ដើម្បីផ្ដល់ការគាំទ្រគ្នា ទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ សំដៅបង្ការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា៕