គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងលើកទិសដៅដើម្បីអនុវត្តសម្រាប់ឆ្នាំ២០២៦
11-01-2026 15:45
(កំពង់ឆ្នាំង)៖ គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៦ ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធាគណកម្មាធិ ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួ មថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សនៅតាមក្រុង-ស្រុក ឃុំ-សង្កាត់ជាច្រើនផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះថ្នាក់ដឹកនាំក្រុមងារងារចុះមូលដ្ឋានគណបក្សខេត្ត ក្រុង-ស្រុកនិងឃុំ-សង្កាត់ បានប្តេជ្ញារួមគ្នាក្នុងការបោះជំហានទៅមុខក្នុងការចូលរួមដោះស្រាយរាល់បញ្ហានិងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្រោមម្លប់នៃសន្តិភាពបានយ៉ាងល្អប្រសើរ។ នៅក្នុងអំឡុងពេលនេះដែរ បើទោះជាជួបការលំបាកខ្លះៗក្តីក៏រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានឆ្លើយតបនឹងក្តីសង្ឃឹមនឹងការជឿជាក់ពីសណាក់ប្រជាជនផងដែរ។
នៅក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាននៅខេត្តកំព ង់ឆ្នាំងសម្រេចបានក្នុងរយៈពេលពេញ១ឆ្នាំកន្លងមកនេះ ដោយធានាបាននូវប្រសិទ្ធិភាពការងារ ដោយរក្សារបាននូវភាពជឿជាក់របស់ប្រជាពលរដ្ឋមកលើ គណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន។
លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ទៀតថា យើងបានធ្វើការប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យខេត្តកំពង់ឆ្នាំង មានការរីកចម្រើនលើកិច្ចការសំខាន់ៗជាច្រើនទទួលបាននូវសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតនៅគ្រប់មូលដ្ឋាន ជាពិសេសការងារអភិវឌ្ឍន៍សេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋការ ងារសង្គមកិច្ច និងការងារកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ។
លោកបណ្ឌិតក៏បានបញ្ជាក់ក្រុមការងារគណៈកម្មាធិការគណគណបក្សខេត្ត ការងាររបស់គ ណៈកម្មាធិការគណបបក្សស្រុក-ក្រុង-ឃុំ-សង្កាត់ ដែលខិតខំប្រឹងប្រែងសហការអោយបានជិតស្និតជាមួយក្រុមការងារថ្នាក់កណ្ដាល ចូលរួមគាំទ្រដល់ក្រុមការងារដែលចាត់ទុកថា គឺជាបង្អែកដ៏រឹងមាំចំណេះជំនាញ និងការអនុ វត្តជាក់ស្តែង ក្នុងការខិតខំបង្កើតនូវសមិទ្ធផលនានានៅក្នុងមូលដ្ឋានតាមការសំណូមពររបស់ប្រជាពលរដ្ឋដោយមានការសហការជាមួយថ្នាក់ដឹកនាំមូលដ្ឋានឱ្យបានល្អប្រសើរបន្ថែមទៀត៕











