FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៊ុន ច័ន្ទវណ្ណៈ នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ លោករដ្ឋមន្ត្រី ដើម្បីយកទៅប្រគល់ជូន លោកវរសេនីយ៍ឯក ម៉ម ចិត្រា មេបញ្ជាការរង តំណាងកងពលអន្តរាគមន៍លេខ១ សម្រាប់ប្រើប្រាស់តាមតម្រូវការ

11-01-2026 13:59

(កំពង់ឆ្នាំង)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីយកទៅប្រគល់ជូន លោកវរសេនីយ៍ឯក ម៉ម ចិត្រា មេបញ្ជាការរង តំណាងកងពលអន្តរាគមន៍លេខ១ សម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងគិលានដ្ឋានកងពលដែលស្ថិតនៅក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សម្រាប់អំណោយរួមមាន៖ គ្រែចំនួន១០ រួមទាំងថវិកា អង្ករ និងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់និងទទួលសម្ភារនេះមានការចូលរួមពី លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំសេដ្ឋី និងអង្គភាពមួយចំនួនចំណុះកងពលផងដែរ៕