FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអភិរក្ស ប្រទះឃើញទន្សោងមួយហ្វូងក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក​ (Video inside)

11-01-2026 10:02

(ព្រះវិហារ)៖ យោងតាមប្រភពវីដេអូរបស់ក្រុមការងារអភិរក្ស គេបានឃើញសត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ នៅពេលដែលក្រុមការងារអភិរក្សជិះម៉ូតូល្បាត នៅចំណុចខាងលើ។

យោងតាមលោក Ben Davis ដែលទទួលបានសិទ្ធគ្រប់គ្រងអភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កន្លងមកសត្វទន្សោងនៅភូមិសាស្ត្រនេះមានចន្លោះពី៧០-១០០ក្បាល កំពុងតែត្រូវបានអភិរក្ស។

សត្វទន្សោងត្រូវបានចាត់ទុកជាប្រភេទជិតផុតពូជបំផុត (Critically Endangered) យោងតាម សៀវភៅបញ្ជីក្រហម IUCN ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាមានចំនួនសត្វទន្សោងច្រើនជាងគេក្នុងចន្លោះពី១៥០០-៤០០០ក្បាល។

សូមចូលរួមថែរក្សា និងអភិរក្សសត្វទន្សោងដែលជាសម្បត្តិធម្មជាតិរបស់យើង៕