មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងជូនអំណោយ ដល់ពលរដ្ឋជួបទុក្ខលំបាក ដោយសារអគ្គិភ័យឆេះផ្ទះ
11-01-2026 09:51
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អ.ហ ខេត្ត និងសហភាពសហព័ន្ធយុវជននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋជួបទុក្ខលំបាក ដោយសារអគ្គិភ័យឆេះផ្ទះ ដែលមានឈ្មោះ ឌឿក នន អាយុ ៥៦ឆ្នាំ (ប្តី) ប្រពន្ធ ឈ្មោះ ស៉ឹម យ៉ុម អាយុ៥៣ឆ្នាំ និងមានកូន២នាក់ ស្ថិតនៅភូមិក្បាលគៀយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
លោកបាននាំយកថវិកា និងសម្ភារ ប្រគល់ជូនគ្រួសាររងគ្រោះ រួមមាន៖ថវិកា ២០០,០០០រៀល អង្ក ២បាវ មី ២កស ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ ២យួរ ត្រីខ ២យួរ ភួយ ៤ និងខ្នើយ ៤។
នាឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានជូនថវិកា ដល់លោកយាយចាស់ជរាចំនួន ២នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន ៥០,០០០រៀល៕































