កម្លាំងនគរបាលជាតិ ចុះត្រួតពិនិត្យរដ្ឋបាល ចំនួន២ទីតាំង ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៦៥នាក់
10-01-2026 18:28
(កំពត)៖ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ សហការជាមួយស្នងការដ្ឋានគរបាលខេត្តកំពត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត បានចុះត្រួតពិនិត្យរដ្ឋបាលជាក់ស្តែង ចំនួន២ទីតាំង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពត។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនជនជាតិវៀតណាម សរុបចំនួន៦៥នាក់ (ស្រី១១នាក់) មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត និងចាត់ការនីតិវិធីបន្ត៕

