លោក គង់ វិបុល ធ្វើទស្សនកិច្ចផ្លូវការនៅរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ
09-01-2026 19:41
(កូរ៉េខាងត្បូង)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Kim Jaewong (Commissioner of Seoul Regional Tax Office) ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (National Tax Service of Republic of Korea) នៅ Seoul Regional Tax Office រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនោះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោក Lim Kwanghyun អគ្គនាយកនៃរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅរដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ (National Tax Service of Republic of Korea) នៅការិយាល័យពន្ធដាររាជធានីសេអ៊ូល រដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ៕





















