FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូត ឃួន ផុនរតនៈ៖ ឆាប់ៗនេះ ផលិតផលខ្មែរ នឹងមានវត្តមានកាន់តែច្រើន នៅទីផ្សារកូរ៉េ

09-01-2026 19:07

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ត្រៀមខ្លួនសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ​ ក្នុងការនាំចេញផលិតផលកម្ពុជាមកកាន់ទីផ្សារកូរ៉េ​ និងសង្ឃឹមថានឹងមានវត្តមានផលិតផលខ្មែរកាន់តែច្រើន ក្នុងទីផ្សារកូរ៉េនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ដំណឹងដ៏រីករាយនេះ បានធ្វើឡើងនៅនាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ និងលោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងតំណាងក្រុមហ៊ុន DCON, BARAY GLOBAL MANAGEMENT និង BARIMEX៕