FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លេខាធិការដ្ឋានអាស៊ានបញ្ចេញវីឌីអូ ឆ្នាំទី៣ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន របស់បណ្ឌិត កៅ គឹមហួន (Video inside)

09-01-2026 18:53

(ភ្នំពេញ)៖ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ គឺជាឆ្នាំទី ៣ នៃការកាន់តំណែងរបស់លោកបណ្ឌិត កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ាន។

តាមរយៈការបន្តចូលរួមកម្រិតខ្ពស់ជាប្រចាំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដៃគូសន្ទនា ដៃគូខាងក្រៅ និងតួអង្គពាក់ព័ន្ធផ្សេងទៀត លោកបណ្ឌិត កៅ គឹមហួន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងភាពជាដៃគូអាស៊ាន ក៏ដូចជា ពង្រឹងអាស៊ានមួយដែលយកប្រជាជនជាស្នូល ព្រមទាំង គោរពតាមចក្ខុវិស័យរួម នៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

ខាងក្រោមជាប្រសាសន៍របស់បណ្ឌិត កៅ គឹមហួន នៅក្នុងវីឌីអូ ឆ្នាំទី ៣ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន៖

«ស្របពេលដែលយើងឆ្លុះបញ្ចាំងការធ្វើដំណើររបស់យើងក្នុងឆ្នាំ២០២៥ យើងត្រូវបាននាំផ្លូវតាមរយៈមូលបទនៃ ប្រធានអាស៊ានរបស់ម៉ាឡេស៊ីនោះគឺ “បិរយាប័្នន និង និរន្តភាព” ដែលជាគោលការណ៍ដែលបានរៀបចំអាទិភាព និងសកម្មភាពរបស់យើងពេញមួយឆ្នាំ។ ឈរនៅលើផ្លូវបំបែកនៃប្រពៃណី និងនវានុវត្តន៍ យើងទទួលបានចំណុចខ្លាំងពីការធ្វើដំណើររបស់អាស៊ាន។ ចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ១៩៦៧ រហូតក្លាយជាសហគមន៍ដ៏រស់រវើកដែលមានប្រជាជនជិត ៧០០ លាននាក់ ចក្ខុវិស័យរួមរបស់យើង ជំរុញឱ្យយើងដើរទៅមុខ។

ឆ្នាំនេះ យើងសម្រេចបានព្រឹត្តិការណ៍សំខាន់ៗគួរឱ្យកត់សម្គាល់ រួមមាន ការពង្រីកកេរ្តិ៍ឈ្មោះ រៀបចំត្រួសត្រាយការស្រាវជ្រាវ និងផ្តល់អំណាចដល់សហគមន៍នានានៅទូទាំងតំបន់។ ចាប់ពីការដាក់ដំណើរការក្របខណ្ឌចក្ខុវិស័យ ដល់ការស្វាគមន៍សមាជិកថ្មី លេខាធិការដ្ឋានរបស់យើង បានជំរុញកិច្ចសហការ និងនវានុវត្តន៍។ ការធ្វើដំណើររបស់យើងកំពុងបន្ត ពោរពេញដោយការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ពីក្រុមការងារ និងដៃគូរបស់យើង។

ឆ្នាំ២០២៥ គឺជាឆ្នាំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក្នុងការជំរុញសមាហរណកម្មតំបន់ ដាក់ដំណើរការគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនានា ព្រមទាំងជំរុញវិបុលភាពនៅទូទាំងបណ្តាប្រទេសក្នុងតំបន់។ សមិទ្ធផលទាំងអស់នេះ ចាប់ពីការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដល់ការបញ្ចប់កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះអនាគតមួយដែលមានភាពធន់ មានការតភ្ជាប់ និងមានចីរភាព។

ឆ្នាំនេះ យើងក៏ធ្វើជាសាក្សីការទម្លុះនូវបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ ដែលបានផ្តួចផ្តើម និងសម្រុះសម្រួលដោយឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ជាមួយនឹងការគាំទ្រពីសហរដ្ឋអាមេរិក និងការចូលរួមពីប្រទេសចិន ឆន្ទះចំពោះស្មារតីយូរអង្វែងរបស់អាស៊ាន នៃកិច្ចសន្ទនា និងសន្តិភាព យើងបានដោះស្រាយបញ្ហាប្រឈមជាសកលនានា ដូចជា បណ្តាញឆបោក និងការបម្រែបម្រួលអាកាសធាតុ ឈររួមគ្នាសម្រាប់វិបុលភាពរួម។

ចក្ខុវិស័យរបស់យើងស្របគ្នាជាមួយគោលដៅរបស់អាស៊ាន នោះគឺ កសាងតំបន់មួយដែលមានការតភ្ជាប់ មានភាពច្នៃប្រឌិត និងមានបរិយាប័្ននសម្រាប់ទាំងអស់គ្នា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ លេខាធិការដ្ឋានអាស៊ាន បានចូលរួមចំណែកដោយផ្ទាល់ចំពោះការសម្របសម្រួលកិច្ចសន្ទនា គាំទ្រដល់ការធ្វើសមាហរណកម្មរបស់ទីម័រខាងកើត ជំរុញការផ្លាស់ប្តូរការអប់រំ និងប្រើប្រាស់ទស្សនកិច្ចកម្រិតខ្ពស់ ពីបណ្តាមេដឹកនាំនានា ដូចជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានាធិបតីបារាំង និងប៉េរ៊ូ ប្រេស៊ីល អគ្គលេខាធិការបក្សវៀតណាម និងប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ទីម័រខាងកើត ដើម្បីពង្រឹងភាពជាដៃគូ និងផ្តល់អំណាចដល់អ្នកជំនាន់ក្រោយ។ កំណើនរបស់យើង ឆ្លុះបញ្ចាំងពីអាស៊ាន ប្រែក្លាយព្រឹត្តិការណ៍សំខាន់ៗទៅជាកម្លាំងជំរុញសម្រាប់ទាំងអស់គ្នា។

សំឡឹងមើលទៅមុខ យើងប្តេជ្ញាចំពោះការបន្តចូលរួមនៅក្នុងតំបន់ ការជំរុញសមាហរណកម្មអាស៊ានតាមរយៈ ការប្តេជ្ញាចិត្ត ការអប់រំ ការស្រាវជ្រាវ និងសេវាសហគមន៍។ យើងប្រមើមើលតំបន់មួយដែលនវានុវត្តន៍ជំរុញវិបុលភាព និរន្តភាពការពារបេតិកភណ្ឌរបស់យើង ហើយ សាមគ្គីភាពយកឈ្នះការប្រឈម។ ខ្ញុំសូមអញ្ជើញនិស្សិត ដៃគូ និងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមការធ្វើដំណើរនេះ ទាំងអស់គ្នា យើងរៀបចំអនាគតរួមរបស់យើង។

ខ្ញុំសូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រទេសសមាជិកអាស៊ាន មជ្ឈមណ្ឌលអាស៊ាន និងអង្គភាពរបស់អាស៊ាន មន្ត្រីបុគ្គលិកលេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ានទាំងអស់សម្រាប់ការគាំទ្រដោយឥតងាករេរបស់ពួកគេ។ ជាមួយគ្នា យើងចាប់យកឱកាសដែលមាន ហើយបោះជំហានទៅរកអនាគតនៃលទ្ធភាពដ៏គ្មានទីបញ្ចប់ រួមគ្នាក្នុងគោលបំណង ជំរុញដោយនវានុវត្តន៍ ជំរុញទឹកចិត្តដោយអាស៊ាន។ សូមឱ្យយើងបន្តកសាងកេរដំណែលជាមួយគ្នា។ សូមអរគុណ»