FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានធុងសំរាមចំនួន៣០០ ពីក្រុមហ៊ុន Khmer Beverages ដើម្បីយកទៅប្រើប្រាស់ ទៅតាមគោលដៅសំខាន់ៗ

09-01-2026 18:11

(ភ្នំពេញ)៖ ធុងសំរាមចំនួន៣០០ធុង ត្រូវបានក្រុមហ៊ុន Khmer Beverages នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យរាជធានី ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា មានអនាម័យ បរិស្ថានល្អ។

ពិធីប្រគល់-ទទួលអំណោយខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ហួត ហៃ, លោក ឯក ឃុនដឿន និងលោក ឆាយ វីរៈ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ធី សុកល តំណាងក្រុមហ៊ុន Khmer Beverages នៅសាលារាជធានីភ្នំពេញ។

លោក ឆាយ វីរៈ បានលើកឡើងថា ធុងសំរាមទាំង៣០០ធុងនេះ ដែលក្រុមហ៊ុន Khmer Beverages ប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានី យកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។

លោក ឆាយ វីរៈ បានបញ្ជាក់ថា សម្រាប់ធុងសំរាមទាំង៣០០ធុងនេះ មួយចំនួនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យយកទៅដាក់នៅលើផ្លូវថ្មើរជើងចតុមុខ (Walk street) និងមួយចំនួនទៀត យកទៅដាក់នៅវិមានឈ្នះ ឈ្នះ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមានអនាម័យ និងបរិស្ថានល្អ។

ក្នុងឱកាសនោះ លោក ឆាយ វីរៈ ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Khmer Beverages ដែលបាននាំយកធុងសំរាមមកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅដាក់តាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ៕