FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ នឹងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦

09-01-2026 15:59

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ នឹងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦។

តាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ បានបញ្ជាក់ថា ចលនាប្រឡងប្រណាំងនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពការងារ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ។

ដើម្បីចូលរួមចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចដាក់ពាក្យស្នើសុំចូលរួមក្នុងប្រព័ន្ធ SICMS ដែលមានតំណភ្ជាប់ https://siems.mlvt.gov.kh/com/peaceful_register/ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឬទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈ លោក គុន សំផន ដែលមានទូរសព្ទលេខ ០១២ ៩២៤ ៦១៤ និងលោក លាង សុភ័គ ទូរសព្ទលេខ ០៩៩ ៨៨៣ ៣៥៨ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕