FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានទី១ ព្រឹទ្ធសភា និងអភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារវីរកងទ័ព ជនភៀសសឹក និងសិស្សភៀសសឹក នៅស្រុកស្រីសន្ធរ

09-01-2026 14:33

(កំពង់ចាម)៖ លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអមដំណើរជាច្រើនទៀត នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនគ្រួសារវីរកងទ័ព គ្រួសារភៀសសឹក ជាង ៣០០គ្រួសារ និងសិស្សានុសិស្សភៀសសឹកជាង ២០០នាក់ នៅមុខសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុច បូរិទ្ធ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរខ្វល់ខ្វាយអំពីសុខទុក្ខរបស់វីរកងទ័ព និងប្រជាពលរដ្ឋ។

លោក អ៊ុច បូរិទ្ធ បានឱ្យដឹងថា មួយរយៈពេលដែលប្រទេសជាតិមានសង្គ្រាមនេះ ប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ ក៏ដូចជាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានភារកិច្ចមមាញឹកខ្លាំងបណ្ដាលបានសម្រាន្តពេញម៉ោងទេ ពោលគឺថ្នាក់ដឹកនាំយើងប្រឹងប្រែងក្នុងការគិតគូរពិចារណា រិះរកមធ្យោបាយដើម្បីការពារសន្តិភាព ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីយើងរៀបចំខ្លួនរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។