គ្រួសារជនភៀសសឹកជាង១០០គ្រួសារ នៅខេត្តព្រៃវែង ទទួលបានអំណោយពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
09-01-2026 08:29
(ព្រៃវែង)៖ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ អ.ហ ខេត្ត និងសហភាពសហព័ន្ធយុវជននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនសប្បុរសជនបាននាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារ ទៅប្រគល់ជូនគ្រួសារជនភៀសសឹក ១០០គ្រួសារ និងកុមារា កុមារីចំនួន១០០នាក់ នៅភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
អំណោយទាំងនេះ សរុបទឹកប្រាក់ជាង១៣លានរៀល ត្រូវបាននាំជូនជនភៀសសឹក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ រួមមាន៖
* អង្ករ ១០០បាវ = ១,៨៤០,០០០រៀល
* ត្រីខ ១០កេះ = ១,២៨០,០០០រៀល
* ស្ករស ១០០កញ្ចប់ ចំណាយថវិកាអស់ ៩២,០០០រៀល
* អំបិល ១០០កញ្ចប់ ចំណាយថវិកាអស់ ២៨០,០០០រៀល
* នំ (Custard និង Orice) ១៧កេះ ចំណាយថវិកាអស់ ១,២២៤,០០០រៀល
* ទឹកត្រី ១៧យួរ ចំណាយថវិកាអស់ ១៥៦,៤០០រៀល
* ទឹកស៊ីអ៉ីវ ១៧យួរ ចំណាយថវិកាអស់ ១៥៦,៤០០រៀល
* ទឹកសុទ្ធ ១០០កេះ ចំណាយថវិកាអស់ ១,០៤០,០០០រៀល
* ថវិកាសម្រាប់មនុស្សចាស់ ១០០នាក់ ចំណាយថវិកាអស់ ២,២០០,០០០រៀល
* ធ្វើម្ហូប និងបង្អែមសម្រាប់ចាស់ៗ ១០០នាក់ ចំណាយថវិកាអស់ ៥,៦០០,០០០រៀល៕
ក្នុងនោះផងដែរ ក្រុមការងារបានជូនកាតាប ខ្មៅដៃ សៀវភៅ តុកត្តា ទឹកដោះគោ និងនំ chocolate ដល់កុមារា កុមារី ចំនួន១០០នាក់ ផងដែរ៕
































