FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅក្រម៥នាក់ ត្រូវបានដាក់ពិន័យដោយបន្ថយមួយថ្នាក់ និងបន្ថយឋានន្ដរស័ក្ដិ

05-01-2026 15:17

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ពិន័យក្រោមរូបភាព បន្ថយមួយថ្នាក់ និងបន្ថយឋានន្ដរស័ក្ដិ ចំពោះចៅក្រម៥នាក់។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ចៅក្រមដែលត្រូវបានដាក់ពិន័យទាំង៥នាក់រួមមាន៖

*ទី១៖ លោក ឃុន លាងម៉េង ឧត្តមចៅក្រមថ្នាក់លេខ៥ មកជាថ្នាក់លេខ៦
*ទី២៖ លោក ភូ ពៅស៊ុន ឧត្តមចៅក្រមថ្នាក់លេខ៥ មកជាថ្នាក់លេខ៦
*ទី៣៖ លោកស្រី យិន ឈាណាវី ឧត្តមចៅក្រមថ្នាក់លេខ៦ មកជាវរៈចៅក្រមថ្នាក់លេខ១
*ទី៤៖ លោក ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រមថ្នាក់លេខ២ មកជាថ្នាក់លេខ៣
*ទី៥៖ លោកស្រី ទិត ដាលីន វរៈចៅក្រមថ្នាក់លេខ៤ មកជាអនុចៅក្រមថ្នាក់លេខ១៕