ពុទ្ធិកសមាគមកម្ពុជរដ្ឋ នឹងរៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក» នៅរាជបណ្ឌិត្យសភាកម្ពុជា
05-01-2026 10:48
(ភ្នំពេញ)៖ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say “No” to Plastic”» នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ នៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់លើបណ្តាញសង្គម។
តាមការគ្រោងទុក វេទិកាពិភាក្សានេះ នឹងមានការថ្លែងសុន្ទរកថាបើកកម្មវិធីដោយព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ហើយបន្ទាប់មកមានកិច្ចពិភាក្សាពិសេសមួយ ដោយវាគ្មិនអញ្ជើញពីតំណាងពុទ្ធិកសមាគមកម្ពុជរដ្ឋ តំណាងសមាគមគ្រីស្ទសាសនា និងតំណាងសមាគមអ៉ីស្លាមសាសនា ព្រមទាំងព្រះវត្តមានព្រះសង្ឃ និងសាធារណជនចូលរួមផ្ទាល់ចំនួន ១០០រូប។
ព្រះសង្ឃ និងសាធារណជន មានបំណងចង់និមន្ត និងចូលរួមផ្ទាល់ ឬមានសំណួរសូមទំនាកក់ទំនងលោក សៅ សុផាត ប្រធានយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ តាមរយៈលេខទូរសព្ទ ឬតេលេក្រាម +855 12 594 775 ៕






