FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង នាំយកថវិកាចូលរួមរំលែកទុក្ខជាមួយគ្រួសារសពវីរកងទ័ព រ៉េត ចាន់ដារ៉ា ដែលបានពលីជីវិតលើសមរភូមិជួរមុខ

04-01-2026 19:04

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើ
ញសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងសារលិខិតរំលែកទុក្ខរបស់រដ្ឋបាលខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសព លោកអនុសេនីយ៍ត្រី រ៉េត ចាន់ដារ៉ា អត្តលេខ ២៥៣៣៣០ វីរកងទ័ពកងអនុសេនាតូចកាំភ្លើងយន្ត​១២,៧០មម កងអនុសេនាធំគាំទ្រវរសេនាតូច អន្តរាគមន៍២៨២ យោធភូមិភាគទី១ ដែលបានពលីជីវិតលើសមរភូមិជួរមុខ កាលទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៦ឆ្នាំលំនៅដ្ឋានគ្រួសារនៃសព ស្ថិតក្នុងភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ដំណឹងប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេង ព្រមទាំងសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយអ្នកស្រី ហម ទូច ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកអនុសេនីយ៍ត្រី រ៉េត ចាន់ដារ៉ា ដែលត្រូវជាកូនបង្កើតជាទីស្រឡាញ់ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។

ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឱនកាយលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក និងតេជៈ បារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី រ៉េត ចាន់ដារ៉ា បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តកុំ បីឃ្លៀងឃ្លាតឡើយ៕